មេរៀនទី ១៤ ៖ ផ្ទះឡើងចំណោត ឬចុះចំណោត

សម្រាប់អ្នកដែលរស់នៅតំបន់ភ្នំ ឬខ្ពង់រាប គេច្រើនសង់ផ្ទះនៅស្របតាមផ្លូវឡើងចំណោតឬចុះចំណោត។ តើចំណោតបែបណាដែលល្អសម្រាប់យើង? ហើយចំណោតបែបណាដែលគួរជៀសវៀង? ផ្ទះឡើងចំណោត គឺជាផ្ទះដែលមានទីតាំងនៅលើចំណោត ឬមានន័យថា ត្រូវឡើងចំណោតផ្លូវទើបដល់ផ្ទះនោះ។ វាមិនល្អឡើយបើចំណោតនោះខ្ពស់ពេក ព្រោះវាអាចនាំអោយកម្លាំងឋាមពលបែកញែកអស់ ឬឋាមពលឡើងទៅផ្ទះរបស់អ្នកមិនរួច។ ផ្ទូយទៅវិញ បើចំណោទនោះមិនចោតខ្លាំង ស្រួលឡើង នោះផ្ទះនោះមិនមានបញ្ហាទេ ហើយវានឹងផ្តល់ឋាមពលល្អៗដល់ម្ចាស់ផ្ទះ ពិសេសម្ចាស់ផ្ទះដែលមានតួនាទីមុខការជារាជការ អ្នកនយោបាយ ជាដើម។ ផ្ទះចុះចំណោត គឺជាផ្ទះដែលមានទីតាំងនៅក្រោមចំណោត ឬមានន័យថា ត្រូវចុះចំណោតផ្លូវទើបទៅដល់ផ្ទះនោះ។ បើចំណោតផ្លូវចុះទៅផ្ទះនោះមិនចោតខ្លាំង ផ្ទះនោះនឹងមានឋាមពលល្អសម្រាប់កិច្ចការងាររកស៊ី។ ផ្ទុយទៅវិញ បើផ្លូវចុះចំណោតនោះចោទខ្លាំង វានឹងបង្កើតជាសាឈី ហើយករជាឋាមពលកំណាចចាក់ទៅផ្ទះរបស់អ្នកជាមិនខាន។ ទោះយ៉ាងណាក៏ដោយ ក្បួនផ្សេងៗទៀតត្រូវយកមកប្រើផងដែរ ដើម្បីពិនិត្យនិងបញ្ជាក់ថាផ្ទះនោះពិជាល្អ ឬមិនល្អដល់ម្ចាស់ផ្ទះឬអ្នកដែលស្នាក់អាស្រ័យនៅក្នុងផ្ទះនោះ។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer

មេរៀនទី ១៣៖ ផ្ទះផ្លូវកោងចំ

មិនសូវខុសពីមេរៀនទី១២ អំពីផ្ទះផ្លូវបុកចំ ប៉ុន្មានទេ ផ្ទះផ្លូវកោងចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាកោងចំផ្ទះខ្លាំងពេក ដែលហាក់ដូចជាមុខកាំបិតទៅអារកាត់ធាតុល្អៗដែលមាន។ បើយើងនិយាយពីបញ្ហាចរាចរក៏យើងអាចគិតឃើញនូវការបើកបរហួសល្បឿនជ្រុលទៅបុកផ្ទះផងដែរ។ តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវកោងចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវកោង។ តែបើផ្ទះរបស់អ្នកនៅក្នុងរង្វង់កោងវិញ ផ្ទះនោះមិនមានបញ្ហាអ្វីចោទទេ។ * មានគេសួរថា ចុះបើយើងនៅខុនដូ ហើយមានស្ពានអាកាសកោងចំ វាយ៉ាងម៉េចវិញ? ចម្លើយគឺ វាប៉ះពាល់ដូចគ្នាបើសិនជាវាកោងឬបុកចំជាន់ដែលយើងនៅ តែបើយើងខ្ពស់ជាងវាផុតប្រហែល៥ម៉ែត្រឡើងទៅ វាគ្មានបញ្ហានោះទេ។ * មានសំនួរមួយទៀតសួរថា ចុះបើផ្ទះយើងទាបជាងផ្លូវកោងចំ? ចម្លើយគឺ មិនមានបញ្ហាទេ បើស្រមោលរបស់ផ្លូវកោងចំនោះមិនគ្របមកលើផ្ទះរបស់យើង។ បន្ថែមលើចម្លើយទាំង២ខាងលើ ត្រូវជៀសមួយទៀតគឺ កុំនៅគៀកនឹងស្ពានអាកាសពេកដែលនាំអោយមានសម្លេងចរាចរណ៍រំខាន ដែលវាអាចបង្កើតឋាមពលមិនល្អដល់យើង។ អ្នកអាចសង្កេតមើលឧទាហរណ៍ជាក់ស្តែងនៅស្រុកយើងបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#reanfengshui

មេរៀនទី ១២៖ ផ្ទះផ្លូវបុកចំ

កាលពីមេរៀនទី ៥ យើងបានរៀនអំពី ធាតុល្អ(សឹងឈី) និងធាតុអាក្រក់(សាឈី) ដែលបាននិយាយអំពីចំនុចមួយចំនួននាំអោយមានធាតុអាក្រក់កើតមានឡើងដល់ម្ចាស់អចលនទ្រព្យ។ ជាកិច្ចបន្ថែមទៅលើមេរៀនទី ៥ នោះ យើងសូមលើកយកចំនុចសំខាន់មួយមកពន្យល់ នោះគឺ ផ្ទះផ្លូវបុកចំ ។ ផ្ទះផ្លូវបុកចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាបុកចំផ្ទះខ្លាំងពេក។ បើយើងនិយាយពីបញ្ហាសង្គមបច្ចុប្បន្នវិញ យើងក៏គិតឃើញផងដែរនូវហានិភ័យដែលអាចបណ្តាលមកពីយានយន្តបើកបរបំពានល្បឿនកំណត់ហួសមកបុកផ្ទះនោះផងដែរ។ ជួនកាល មានគេដាក់រូបសឹង្ហ(តោ) ដំរី ឬកញ្ចក់ប៉ោង/ផត៨ទិសដាក់នៅលើមាត់ទ្វាចូលផ្ទះដែលមានផ្លូវបុកចំ ដោយមានជំនឿថា វានឹងអាចបញ្ជៀសហេតុអាក្រក់ទាំងនោះបាន តែជាក់ស្តែងវាមិនបានជួយអ្វីច្រើននោះទេ។ តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវបុកចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវបុក។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#reanfengshui

មេរៀនទី ១១៖ ទូរចិញ្ចឹមត្រី ឬទឹកធ្លាក់

កន្លងមកយើងបានរៀនដឹងរួចមកហើយថា ទឹកគឺជាប្រភពឋាមពលមួយដ៏ល្អសម្រាប់គៀងគរទ្រព្យសម្បត្តិ និងង៉ូវហេងដល់យើង ដូច្នេះហើយបានជាមានម្ចាស់ផ្ទះមួយចំនួនគាត់បានរៀបចំជាទូរកញ្ចក់/អាងចិញ្ចឹមត្រី ឬទឹកធ្លាក់នៅតាមទិសហុងស៊ុយ។ ទិសដែលល្អទាំងនោះរួមមាន៖១. ទិសខាងកើត២. ទិសខាងត្បូងឆៀងកើត៣.​ ទិសខាងជើង តែអ្នកខ្លះទៀតបានត្អូញត្អែរថា ដាក់តាំងទូរកញ្ចក់/អាងចិញ្ចឹមត្រីឬទឹកធ្លាក់នៅទិសហុងស៊ុយដូចរៀបរាប់ហើយ តែបែរជារាសីដាក់ទៅវិញ… ចំនុចសំខាន់ដែលអ្នកត្រូវពិនិត្យមើលមុនគេ នោះគឺ៖១. តើមានសម្លេងទឹកធ្លាក់ខ្ទរខ្លាំងដែរឬទេ?២. តើម៉ាស៊ីនអ៊ុកស៊ីសែនលាន់ខ្លាំងដែរឬទេ?៣. តើមានសម្លេងអ្វីផ្សេងៗដែលបណ្តាលអោយមានសម្លេងបែបរំខានដែរឬទេ? វាពិបាកនឹងបែងចែកបន្តិចលើបញ្ហាសម្លេង តែសម្លេងដែលចេញពីកន្លែងទឹកទាំងនោះត្រូវតែជាសម្លេងដែលមិនរំខាន។ និយាយរួម គឺសម្លេងបែបរ៉ូមេនទិក ឬស្ងប់ស្ងាត់ដែលអាចផ្តល់អារម្មណ៍សុខសាន្តបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#reanfengshui