មេរៀនទី ១០៖ ពណ៌បញ្ជាក់ប្រភេទដីដែលល្អ

មេរៀនទី ១០៖ ពណ៌បញ្ជាក់ប្រភេទដីដែលល្អ

ក្រៅពីប្រភេទដីដែលបានបញ្ជាក់នៅក្នុងមេរៀនមុនៗរួចមក ឥឡូវយើងរៀនមើលអំពីពណ៌របស់ដែលល្អសម្រាប់យើងវិញម្តង។ មានចំនុចជាច្រើនដែលត្រូវពន្យល់ពីសាវតានៃការរើសដី ដែលវាពាក់ព័ន្ធនឹងតារាសាស្ត្រ សសៃឈាមនាគ និងគ្រោងឆ្អឹងនាគជាដើម តែជាសង្ខេប បើយើងពិនិត្យមើលដី យើងមិនមែនមើលតែស្រទាប់ខាងលើនោះទេ ព្រោះស្រទាប់ខាងលើ វាអាចមិនមែនជាដីកំណើត(ដីដើម) ដោយសារការចាក់ដីបន្ថែមដើម្បីអោយខ្ពស់ ឬការធ្វើសួនឬកសិកម្មនានា។ ដូច្នេះការមើលប្រភេទដី យើងគប្បីជីកជម្រៅពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រទើបយើងអាចមានតម្រុយដីដើម។ ប្រភេទពណ៌ដីទាំងអស់មាន៩ប្រភេទ៖១. ពណ៌បៃតង២. ពណ៌លឿងខ្ចី(ស្រាល)៣. ពណ៌លឿងចាស់៤. ពណ៌ក្រម៉ៅ ឬពណ៌ចាស់ងងឹតៗ៥. ពណ៌ក្រហម៦. ពណ៌សស្លេក៧. ពណ៌ដែកឬមាសមានលាយសខ្មៅល្បាយ៨. ពណ៌ល្បាយបៃតង លឿង៩. ពណ៌សសុទ្ធ ឬខ្មៅសុទ្ធ ក្នុងចំណោមពណ៌ដីទាំង៩ប្រភេទខាងលើនេះ មានតែបីពណ៌ប៉ុណ្ណោះដែលចាត់ទុកថាល្អបំផុត។ ១. ពណ៌បៃតង នាំអោយមាននូវកេរ្តិឈ្មោះល្អ ឋានៈ និងតួនាទី២. ពណ៌លឿងខ្ចី(ស្រាល) នាំអោយមាននូវទ្រព្យសម្បត្តិ និងភាពរីកចម្រើន៣. ពណ៌សស្លេក នាំអោយមាននូវ អំណាច ត្បិតយើងមានក្បនហើយក៏ដោយ ការមើលពណ៌ដីនេះគឺជាការងារពិបាកមួយរបស់គ្រូហុងស៊ុយ វាតម្រូវអោយមានបទពិសោធន័ និងចំណេះដឹងជ្រៅជ្រះទើបអាចមើលបានត្រូវល្អ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh