ព្រះបរិត្ត រតនៈសូត្រ យានី
តបតាមបណ្តាំសម្តេចព្រះគ្រូ ក្បួនតម្រា និងដំណាលតគ្នាពីដូនតាមក បានបញ្ជាក់ថា កាលណាស្រុកទេសមានគ្រោះពីជម្ងឺអាសន្នរោគ ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ តែងនាំប្រជាជនក្នុងភូមិសូត្ររតនៈសូត្រជាងរៀងរាល់ថ្ងៃដើម្បីបញ្ជៀសជម្ងឺអុតត្បាតចង្រៃចេញពីភូមិ និងកុំអោយកើតមានឡើងចំពោះប្រជាជនទាំងអស់។ ដូច្នេះ សូមបងប្អូនសូត្រ ឬចាក់ ព្រះបរិត្ត រតនៈសូត្រ យានីវែង នេះនៅផ្ទះជាប្រចាំ ដើម្បីជៀសផុតពីរោគចង្រៃ COVID-19 នេះផង។