មេរៀនទី ៦៖ សណ្ឋានដីភូមិសាស្ត្រហុងស៊ុយចក្រវាឡនិងឋានសួគ៌

មេរៀននេះ អ្នកនឹងចេះនូវវិធីសាស្ត្រគ្រឹះនៃការរើសយកទីតាំងហុងស៊ុយល្អសម្រាប់កសាងផ្ទះឬទីក្រុង ដែលបុរាណចិនប្រើសម្រាប់កសាងដែននគរអោយរីកចម្រើន។ ដំបូងឡើយដូនតាចិនបានរកទីតាំងសមប្រកបណាមួយដែលអាចការពារសុខភាពរបស់គាត់អោយល្អប្រសើរ និងមានប្រភពចំណីអាហារនិងទឹក សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ពួកគាត់បានរកឃើញសណ្ឋានដីចំនួនបួនដែលប្រមូលផ្តុំនូវកំលាំងធាតុចក្រវាឡនិងឋានសួគ៌ ហើយវាគឺជាទីតាំងដែលល្អបំផុតសម្រាប់ការតាំងអាស្រ័យស្នាក់នៅសម្រាប់ប្រជាជនក៏ដូចជាការរកស៊ីជាដើម ព្រោះវានឹងនាំអោយកកើតមាននូវសុខភាពល្អបរិបូរណ៍ និងទ្រព្យសម្បត្តិ។ សណ្ឋានដីដែលប្រមូលផ្តុំនូវកំលាំងធាតុទាំងនោះរួមមាន៖១. អណ្តើកខ្មៅ ៖ ប្រមូលផ្តុំនៅភាគខាងជើង ជាអ្នកការពារអោយផុតពីគ្រោះថ្នាក់២. ខ្លាស ៖ ប្រមូលផ្តុំនៅភាគខាងលិច ជាអ្នករកនិងការពារសុខភាព៣. មយូរ៉ា/ហង្សក្រហម ៖ ប្រមូលផ្តុំនៅភាគខាងត្បូង ជាអ្នកប្រមូលនិងការពារឋាមពលល្អមិនអោយចេញក្រៅ៤. នាគបៃតង ៖ ប្រមូលផ្តុំនៅភាគខាងកើត ជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ សម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងត្បូង (ដូចនៅក្នុងរូប) ដូច្នេះ– អណ្តើកខ្មៅជាអ្នកការពារ គឺភ្នំនៅខាងក្រោយ– នាគបៃតងជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ គឺនៅខាងឆ្វេង– ខ្លាសជាអ្នកអ្នកស្វែងរកនិងការពារសុខភាព គឺនៅខាងស្តាំ– មយូរ៉ា/ហង្សក្រហមដែលជាអ្នកប្រមូលនិងការពារឋាមពលល្អ គឺនៅរានមុខផ្ទះ បើអ្នកមិនមានផ្ទះឬដីដែលបែរមុខទៅទិសខាងត្បូង ឬមិនមានភ្នំនៅខាងក្រោយទេ អ្នកត្រូវលៃយ៉ាងម៉េចអោយមានចំនុចដូចខាងក្រោម៖– ទីតាំងខាងឆ្វេងត្រូវខ្ពស់ជាងខាងស្តាំនៃផ្ទះ (ដើមឈើ ដំបូល…)– ទីលានមុខផ្ទះមិនត្រូវធំពេកនោះទេ លៃអោយសមល្មមនឹងតួផ្ទះ និងមិនត្រូវមានអ្វីមកបាំងមុខផ្ទះឡើយ (ដើមឈើធំឬបង្គោលភ្លើង..)– ទីតាំងខាងក្រោយត្រូវអោយខ្ពស់ជាងគេដាច់ខាត (អគារខ្ពស់សមល្មម ដំបូល ឬដើមឈើ..) ទាំងនេះគឺជាវិធីសាស្ត្រល្អមួយដែលអ្នករកស៊ីអចលនទ្រព្យគាត់កំពុងធ្វើនិងឃោសនា ហើយបន្ទាប់ពីចេះមេរៀននេះហើយអ្នកលែងចាញ់បោកគេទៀតហើយ។ សំនួរល្បងប្រាជ្ញា…

មេរៀនទី ៥៖ ធាតុល្អនិងធាតុមិនល្អ

មេរៀនទី ៥៖ ធាតុល្អនិងធាតុមិនល្អ

សណ្ឋានដីឬទីតាំងរបស់ផ្ទះរបស់អ្នក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើហុងស៊ុយ។ វាអាចបង្កើត ឬប្រមូលកំលាំងធាតុពីចក្រវាឡបានពីរប្រភេទគឺ សាឈី(Sha Qi) និងសឹងឈី(Sheng Qi)។ – សាឈី(Sha Qi)គឺជាកំលាំងធាតុមិនល្អ– សឹងឈី(Sheng Qi)គឺជាកំលាំងធាតុល្អ ជាទូទៅយើងត្រូវការសឹងឈីអោយវាចូលមកនៅគ្រប់ទីកន្លែងនៃផ្ទះរបស់យើង ដើម្បីបង្កើនហុងស៊ុយដល់អ្នកដែលរស់នៅក្នុងផ្ទះ ជាពិសេសម្ចាស់ផ្ទះ។ សឹងឈីកើតមាននៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ តែបើខ្យល់បក់ខ្លាំងពេកនោះវាក៏មិនមានធាតុល្អបានដែរ ព្រោះកំលាំងខ្យល់បានបក់ផាត់ធាតុល្អទៅអស់។ បុរាណចិនគេបានចងក្រងជាតម្រាថា៖– ខ្យល់ផាត់ធាតុល្អ រីឯទឹកជាអ្នកប្រមូលផ្តុំធាតុល្អ– បើកន្លែងណាដែលទីធ្លាបើកធំទូលាយពេក នោះយើងនឹងមិនអាចប្រមូលកំលាំងធាតុល្អៗបានទេ។– បើមានជញ្ជាំង ឬដើមឈើធំៗបាំងខ្យល់ជិតឈឹង នោះកំលាំងធាតុល្អក៏ត្រូវបានបាំងមិនអោយចូលមកដែរ។– បើមានដំបូលស្រួច ដើមឈើ ផ្លូវបុកចំ ឬសសរភ្លើង បាញ់មកឬចំមុខផ្ទះយើង វាហាក់ដូចជាគេតម្រង់ធាតុអាក្រក់មកផ្ទះយើងអញ្ចឹងដែរ។ ចង់ដឹងបន្ថែមនោះ សូមរង់ចាំតាមដានមេរៀនបន្តបន្ទាប់ទៀតក្នុងជំពូកហុងស៊ុយក្រៅផ្ទះ។ រួមគ្នាប្រឆាំងនឹងការចម្លងសំណេរដើម! រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

មេរៀនទី៤៖ ពណ៌ និងរាងរូបសញ្ញាឬវត្ថុតាំង

មេរៀនទី៤៖ ពណ៌ និងរាងរូបសញ្ញាឬវត្ថុតាំង

ដូចដែលយើងបានដឹងពីមេរៀនមុនៗរួចមកហើយ អំពីទិស ធាតុរបស់ទិស និងឋាមពលរបស់ចក្រវាឡ្ ឥឡូវយើងរៀនអំពីពណ៌របស់ធាតុនិមួយៗវិញម្តង។ ទិសនិមួយមានធាតុរបស់វា ហើយដើម្បីជួយលើកឋាមពលធាតុទាំងនោះយើងគប្បីតាំងរូបឬពណ៌ដែលដែលជួយដល់ធាតុនោះ។ ឧទាហរណ៍ទិសខាងត្បូងមានធាតុភ្លើង ដូច្នេះដើម្បីជួយដល់ធាតុខាងត្បូងយើងត្រូវដាក់ធាតុឈើ និងធាតុភ្លើងខ្លួនឯង ដែលធាតុឈើមានពណ៌បៃតង​ និងធាតុភ្លើងមានពណ៌ក្រហម ទឹកក្រូច ស្វាយ ឬផ្កាឈូក។ (តែឆ្នាំនេះកុំបំប៉នធាតុភ្លើងអី ព្រោះវាតារាជម្ងឺ) រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀនទី​ ៣៖ ទិស ធាតុ និងឋាមពល

មិនឆ្ងាយពីមេរៀនមុនៗទេ ក្នុងមេរៀនទី៣នេះ យើងសិក្សាបន្ថែមទៅលើទិសទាំង៨ និងឋាមពលចក្រក្រវាឡដែលយើងអាចទាញមកប្រើដើម្បីពង្រឹងដួងរាសីរបស់យើងបាន។ ក្នុងទិសនិមួយៗមានកម្លាំងឋាមពលចក្រវាឡផ្សេងៗគ្នា ដោយផ្អែកលើមេរៀនទី២ដែលនិយាយអំពីទិស។ ឧទាហរណ៍៖ ទិសខាងត្បូងឈៀងកើត មានធាតុឈើ ហើយឋាមពលចក្រវាឡគឺបង្កើនទ្រព្យ។ ដូច្នេះ ដើម្បីពង្រឹងឬទាញឋាមពលអោយកាន់តែខ្លាំងយើងត្រូវបន្ថែមធាតុឈើអោយវា និងបន្ថែមធាតុទឹក ព្រោះទឹកបង្កើតឈើ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀនទី​ ២៖ ទិសទាំង៨ និងធាតុរបស់ទិស

នៅទូទាំងសកលលោក គេមានចែកទិសជា៨ ហើយតាមក្បួនហុងស៊ុយ ទិសទាំង៨នោះមានធាតុរៀងៗខ្លួន។ ត្បូង (ធាតុភ្លើង) គិតចាប់ពីអង្សារ ១៥៧,៥ រហូតដល់ ២០២,៥ត្បូងឈៀងលិច (ធាតុដី) គិតចាប់ពីអង្សារ ២០២,៥ រហូតដល់ ២៤៧,៥លិច (ធាតុមាស) គិតចាប់ពីអង្សារ ២៤៧,៥ រហូតដល់ ២៩២,៥ជើងឈៀងលិច (ធាតុមាស) គិតចាប់ពីអង្សារ ២៩២,៥ រហូតដល់ ៣៣៧,៥ជើង (ធាតុទឹក) គិតចាប់ពីអង្សារ ៣៣៧,៥ រហូតដល់ ២២,៥ជើងឈៀងកើត (ធាតុដី) គិតចាប់ពីអង្សារ ២២,៥ រហូតដល់ ៦៧,៥កើត (ធាតុឈើ) គិតចាប់ពីអង្សារ ៦៧,៥ រហូតដល់ ១១២,៥ត្បូងឈាងកើត (ធាតុឈើ) គិតចាប់ពីអង្សារ ១១២,៥ រហូតដល់ ១៥៧,៥ ដើម្បីវាស់ស្ទង់ដឹងទិសផ្ទះរបស់អ្នក អ្នកត្រូវ៖១. ទាញយកកម្មវិធីត្រីវិស័យដែលប្រាប់អង្សារច្បាស់លាស់(degree)២. ឈរអោយចំកណ្តាលផ្ទះ រួចបើកកម្មវិធីត្រីវិស័យខាងលើមកប្រើ ដើម្បីដឹងថាទិសណាចាប់ពីចំណុចណាដល់ចំនុចណា នោះអ្នកនឹងដឹងថាកន្លែងណានៃផ្ទះរបស់អ្នកមានធាតុអ្វី ដូចដែលអ្នកបានរៀនមេរៀនទីមួយ អំពីធាតុ រួចមកហើយ…

មេរៀនទី១៖ ធាតុទាំងប្រាំ

មេរៀនទី១៖ ធាតុទាំងប្រាំ

ក្នុងក្បួនហុងស៊ុយ គេមានចែកធាតុជាប្រាំ គឺ៖១. ធាតុភ្លើង២. ធាតុដី៣. ធាតុមាស(ឬដែក)៤. ធាតុទឹក៥. ធាតុឈើ ធាតុទាំងប្រាំមានឥទ្ធិពលបង្កើតឬជួយគ្នាជាវដ្ត(រង្វង់) ដូចតទៅ៖– ធាតុភ្លើង បង្កើតឬជួយ ធាតុដី– ធាតុដី បង្កើតឬជួយ ធាតុមាស– ធាតុមាស បង្កើតឬជួយ ធាតុទឹក– ធាតុទឹក បង្កើតឬជួយ ធាតុឈើ– ធាតុឈើ បង្កើតឬជួយ ធាតុភ្លើង ហើយធាតុទាំងក៏អាចបង្ក្រាបគ្នាផងដែរដូចជា៖– ធាតុភ្លើង បង្ក្រាប ធាតុមាស(ឬដែក)– ធាតុដី បង្ក្រាប ធាតុទឹក– ធាតុមាស(ឬដែក) បង្ក្រាប ធាតុឈើ– ធាតុទឹក បង្ក្រាប ធាតុភ្លើង– ធាតុឈើ បង្ក្រាប ធាតុដី ធាតុទាំងប្រាំនេះ គឺជាមូលដ្ឋានដំបូងបំផុត ដើម្បីជាគ្រឹះទៅមេរៀនក្រោយៗទៀត។ សូមបងប្អូនមើលអោយយល់ និងចាំ! រក្សាសិទ្ធដោយ រៀនហុងស៊ុយ #learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

លទ្ធផល #198610010820FEMALEPM

លទ្ធផលរបស់អ្នកកើតថ្ងៃទី០១ ខែ១០ ឆ្នាំ១៩៨៦ វេលាម៉ោង០៨ និង២០នាទីយប់ ភេទស្រី នៅប្រទេសកម្ពុជា តាមការគុណគូ វិភាគលើពេលវេលាកើត បានអោយឃើញថា អ្នកជាសត្វខ្លាពណ៌ត្នោត ដែលកើតនៅឆ្នាំខ្លាពណ៌ក្រហម ដូច្នេះអ្នកមានធាតុដី។ ១. ជោគជាតារាសីឡើងនិងចុះពីកំណើតសម្រាប់ជីវិតរបស់អ្នក៖ តបតាមការវិភាគបានអោយឃើញថា រាសីជីវិតរបស់អ្នកនឹងចាប់ឡើងខ្ពស់នៅពេលដែលអ្នកមានអាយុ១៧ឆ្នាំ រហូតដល់៣៦ឆ្នាំ។ លុះវ័យឈានដល់៣៧ឆ្នាំ រាសីអ្នកនឹងចុះបន្តិចតែវានឹងឡើងមកវិញនៅអាយ៤៧ឆ្នាំរហូតដល់៥៦ឆ្នាំ។ លុះដល់អាយុ៥៧រាសីនឹងចុះបន្តិចម្តងៗ។ ជាដំបូន្មាន ចូរធ្វើតាមការណែរនាំតាមចំនុចទី២ និងទី៣ ខាងក្រោម ដើម្បីលើករាសីរបស់អ្នកអោយខ្ពស់ចាប់ពីឥឡូវ។ ២. ធាតុសំណាង៖ យោងតាមការគុណគូ វិភាគលើពេលវេលាកើត និងយោងទៅលើធាតុយីងយ៉ាងទាំង៥ ធាតុសំណាងរបស់អ្នកគឺ ធាតុឈើ(ចុចដើម្បីមើលបន្ថែម) ។ បើកាលណាធាតុទាំង៥នោះមានសមតុល្យ ឬស្មើគ្នា នោះជីវិតរបស់យើងនឹងរីកចម្រើន មានលាភជ័យហូរចូលយ៉ាងលើសលប់ជាក់ជាមិនខាន។ ដូច្នេះ អ្នកត្រូវស្វែងរកធាតុឈើមកបង្គ្រប់ជាចំបង។ មិនត្រឹមតែធាតុឈើមួយមុខប៉ុណ្ណោះទេ អ្នកក៏ត្រូវការធាតុដី និងធាតុទឹកផងដែរ ត្រូវធ្វើយ៉ាងណាអោយធាតុទាំង៥មានសមតុល្យ។ នៅពេលដែលមានសមតុល្យហើយ នោះរាសីរបស់អ្នកនឹងឡើងលើសពីជោគជាតារាសីពីកំណើតទៅទៀត។ ៣. ការណែនាំបន្ថែមលើធាតុសំណាងរបស់អ្នក ដើម្បីបង្កើនសំណាងនៅក្នុងជីវិត៖ សម្រាប់អ្នកដែលមានធាតុឈើជាធាតុសំណាង។ រដូវផ្ការីកជារដូវនាំសំណាងដល់អ្នក ឆ្នាំថោះ និងខាលនាំសំណាងដល់អ្នក ខែថោះ និងខាលនាំសំណាងដល់អ្នក ថ្ងៃថោះ និងខាលនាំសំណាងដល់អ្នក ម៉ោង៣ ដល់៧ព្រឹកជាម៉ោងនាំសំណាង ឆ្នាំថោះ…

លទ្ធផល #199602140400MALEAM

លទ្ធផលរបស់អ្នកកើតថ្ងៃទី14 ខែ02 ឆ្នាំ១៩៩6 វេលាម៉ោង០៤ និង០០នាទីព្រឹកព្រលឹម ភេទប្រុស នៅប្រទេសកម្ពុជា តាមការគុណគូ វិភាគលើពេលវេលាកើត បានអោយឃើញថា អ្នកជាសត្វពស់ពណ៌ស ដែលកើតនៅឆ្នាំកណ្តុរក្រហម ដូច្នេះអ្នកមានធាតុមាស។ ១. ជោគជាតារាសីឡើងនិងចុះពីកំណើតសម្រាប់ជីវិតរបស់អ្នក៖ តបតាមការវិភាគបានអោយឃើញថា រាសីជីវិតរបស់អ្នកនឹងចាប់ឡើងខ្ពស់នៅពេលដែលអ្នកមានអាយុ១៦ឆ្នាំ រហូតដល់២៥ឆ្នាំ។ លុះវ័យឈានដល់២៦ឆ្នាំ រាសីអ្នកនឹងចុះបន្តិចម្តងៗតែវាមិនធ្លាក់ចុះដុនដាបនោះទេ លុះត្រាអ្នកឈានដល់វ័យ៦៦ដល់៧៥ឆ្នាំដែលជាពេលទាបបំផុត។ ផុតពីហ្នឹងអ្នកនឹងសោយសុខនៅវ័យចាស់របស់អ្នក។ ជាដំបូន្មាន ចូរធ្វើតាមការណែរនាំតាមចំនុចទី២ និងទី៣ ខាងក្រោម ដើម្បីលើករាសីរបស់អ្នកអោយខ្ពស់ចាប់ពីឥឡូវ។ ២. ធាតុសំណាង៖ យោងតាមការគុណគូ វិភាគលើពេលវេលាកើត និងយោងទៅលើធាតុយីងយ៉ាងទាំង៥ ធាតុសំណាងរបស់អ្នកគឺ ធាតុដី(ចុចដើម្បីមើលបន្ថែម) ។ បើកាលណាធាតុទាំង៥នោះមានសមតុល្យ ឬស្មើគ្នា នោះជីវិតរបស់យើងនឹងរីកចម្រើន មានលាភជ័យហូរចូលយ៉ាងលើសលប់ជាក់ជាមិនខាន។ ដូច្នេះ អ្នកត្រូវស្វែងរកធាតុដីមកបង្គ្រប់ជាចំបង។ មិនត្រឹមតែធាតុដីមួយមុខប៉ុណ្ណោះទេ អ្នកក៏ត្រូវការធាតុឈើ និងធាតុទឹកផងដែរ ត្រូវធ្វើយ៉ាងណាអោយធាតុទាំង៥មានសមតុល្យ។ នៅពេលដែលមានសមតុល្យហើយ នោះរាសីរបស់អ្នកនឹងឡើងលើសពីជោគជាតារាសីពីកំណើតទៅទៀត។ ៣. ការណែនាំបន្ថែមលើធាតុសំណាងរបស់អ្នក ដើម្បីបង្កើនសំណាងនៅក្នុងជីវិត៖ សម្រាប់អ្នកដែលមានធាតុដីជាធាតុសំណាង។ ទៅកន្លែងណាក៏ដោយ គួរនៅកណ្តាលនៃកន្លែងនោះ ដើម្បីនាំសំណាង បន្ទប់គេគួរនៅកណ្តាលផ្ទះ គួរតាំងរូបសត្វគោ នាគ ចៀម ឬឆ្កែ កុំគិតច្រើនពេក…

លទ្ធផល #199409280400FEMALEAM

លទ្ធផលរបស់អ្នកកើតថ្ងៃទី២៨ ខែ០៩ ឆ្នាំ១៩៩៤ វេលាម៉ោង០៤ និង០០នាទីព្រឹកព្រលឹម ភេទស្រី នៅប្រទេសកម្ពុជា តាមការគុណគូ វិភាគលើពេលវេលាកើត បានអោយឃើញថា អ្នកជាសត្វពស់ពណ៌ក្រហម ដែលកើតនៅឆ្នាំឆ្កែពណ៌បៃតង ដូច្នេះអ្នកមានធាតុដី។ ១. ជោគជាតារាសីឡើងនិងចុះពីកំណើតសម្រាប់ជីវិតរបស់អ្នក៖ តបតាមការវិភាគបានអោយឃើញថា រាសីជីវិតរបស់អ្នកនឹងចាប់ឡើងខ្ពស់នៅពេលដែលអ្នកមានអាយុ៥៦ឆ្នាំ រហូតដល់៦៥ឆ្នាំដែលជាចំនុចខ្ពស់បំផុត។ លុះវ័យឈានដល់៦៦ឆ្នាំ រាសីអ្នកនឹងចុះបន្តិចតែវាមិនធ្លាក់ចុះដុនដាបនោះទេ លុះត្រាអ្នកឈានដល់វ័យជរានៅពេលអាយុ៩៥ឆ្នាំ។ ជាដំបូន្មាន ចូរធ្វើតាមការណែរនាំតាមចំនុចទី២ និងទី៣ ខាងក្រោម ដើម្បីលើករាសីរបស់អ្នកអោយខ្ពស់ចាប់ពីឥឡូវ។ ២. ធាតុសំណាង៖ យោងតាមការគុណគូ វិភាគលើពេលវេលាកើត និងយោងទៅលើធាតុយីងយ៉ាងទាំង៥ ធាតុសំណាងរបស់អ្នកគឺ ធាតុឈើ(ចុចដើម្បីមើលបន្ថែម) ។ បើកាលណាធាតុទាំង៥នោះមានសមតុល្យ ឬស្មើគ្នា នោះជីវិតរបស់យើងនឹងរីកចម្រើន មានលាភជ័យហូរចូលយ៉ាងលើសលប់ជាក់ជាមិនខាន។ ដូច្នេះ អ្នកត្រូវស្វែងរកធាតុឈើមកបង្គ្រប់ជាចំបង។ មិនត្រឹមតែធាតុឈើមួយមុខប៉ុណ្ណោះទេ អ្នកក៏ត្រូវការធាតុភ្លើង ធាតុដី និងធាតុទឹកផងដែរ ត្រូវធ្វើយ៉ាងណាអោយធាតុទាំង៥មានសមតុល្យ។ នៅពេលដែលមានសមតុល្យហើយ នោះរាសីរបស់អ្នកនឹងឡើងលើសពីជោគជាតារាសីពីកំណើតទៅទៀត។ ៣. ការណែនាំបន្ថែមលើធាតុសំណាងរបស់អ្នក ដើម្បីបង្កើនសំណាងនៅក្នុងជីវិត៖ សម្រាប់អ្នកដែលមានធាតុភ្លើងជាធាតុសំណាង។ អ្នកនឹងមានសំណាងនៅរដូវផ្ការីក ឆ្នាំសំណាងរបស់អ្នក៖ ឆ្នាំខ្លា និងឆ្នាំទន្សាយ ខែសំណាងរបស់អ្នក៖ ខែខ្លា និងខែទន្សាយ ថ្ងៃសំណាងរបស់អ្នក៖ ថ្ងៃខ្លា…

លទ្ធផល #198710171200MALEPM

លទ្ធផលរបស់អ្នកកើតថ្ងៃទី១៧ ខែ១០ ឆ្នាំ១៩៨៧ វេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ភេទប្រុស នៅប្រទេសកម្ពុជា តាមការគុណគូ វិភាគលើពេលវេលាកើត បានអោយឃើញថា អ្នកជាសត្វជ្រូកពណ៌ត្នោត ដែលកើតនៅឆ្នាំទន្សាយពណ៌ក្រហម ដូច្នេះអ្នកមានធាតុដី។ ១. ជោគជាតារាសីឡើងនិងចុះពីកំណើតសម្រាប់ជីវិតរបស់អ្នក៖ តបតាមការវិភាគបានអោយឃើញថា រាសីជីវិតរបស់អ្នកនឹងចាប់ឡើងខ្ពស់នៅពេលដែលអ្នកមានអាយុ២២ឆ្នាំ រហូតដល់៥១ឆ្នាំដែលជាចំនុចខ្ពស់បំផុត។ លុះវ័យឈានដល់៥២ឆ្នាំ រាសីអ្នកនឹងចុះបន្តិចក្នុងពេល១០ឆ្នាំម្តងៗ តែវាមិនធ្លាក់ចុះដុនដាបនោះទេ លុះត្រាអ្នកឈានដល់វ័យជរានៅពេលអាយុ៨២ឆ្នាំ។ ជាដំបូន្មាន ចូរធ្វើតាមការណែរនាំតាមចំនុចទី២ និងទី៣ ខាងក្រោម ដើម្បីលើករាសីរបស់អ្នកអោយខ្ពស់បន្ថែមទៀត។ ២. ធាតុសំណាង៖ យោងតាមការគុណគូ វិភាគលើពេលវេលាកើត និងយោងទៅលើធាតុយីងយ៉ាងទាំង៥ ធាតុសំណាងរបស់អ្នកគឺ ធាតុឈើ(ចុចដើម្បីមើលបន្ថែម) ។ បើកាលណាធាតុទាំង៥នោះមានសមតុល្យ ឬស្មើគ្នា នោះជីវិតរបស់យើងនឹងរីកចម្រើន មានលាភជ័យហូរចូលយ៉ាងលើសលប់ជាក់ជាមិនខាន។ ដូច្នេះ អ្នកត្រូវស្វែងរកធាតុឈើមកបង្គ្រប់ជាចំបង។ មិនត្រឹមតែធាតុឈើមួយមុខប៉ុណ្ណោះទេ អ្នកក៏ត្រូវការធាតុភ្លើង ធាតុដី និងធាតុទឹកផងដែរ ត្រូវធ្វើយ៉ាងណាអោយធាតុទាំង៥មានសមតុល្យ។ នៅពេលដែលមានសមតុល្យហើយ នោះរាសីរបស់អ្នកនឹងឡើងលើសពីជោគជាតារាសីពីកំណើតទៅទៀត។ ៣. ការណែនាំបន្ថែមលើធាតុសំណាងរបស់អ្នក ដើម្បីបង្កើនសំណាងនៅក្នុងជីវិត៖ សម្រាប់អ្នកដែលមានធាតុភ្លើងជាធាតុសំណាង។ អ្នកនឹងមានសំណាងនៅរដូវផ្ការីក ឆ្នាំសំណាងរបស់អ្នក៖ ឆ្នាំខ្លា និងឆ្នាំទន្សាយ ខែសំណាងរបស់អ្នក៖ ខែខ្លា និងខែទន្សាយ ថ្ងៃសំណាងរបស់អ្នក៖…