មេរៀនទី ៦៖ សណ្ឋានដីភូមិសាស្ត្រហុងស៊ុយចក្រវាឡនិងឋានសួគ៌

មេរៀននេះ អ្នកនឹងចេះនូវវិធីសាស្ត្រគ្រឹះនៃការរើសយកទីតាំងហុងស៊ុយល្អសម្រាប់កសាងផ្ទះឬទីក្រុង ដែលបុរាណចិនប្រើសម្រាប់កសាងដែននគរអោយរីកចម្រើន។ ដំបូងឡើយដូនតាចិនបានរកទីតាំងសមប្រកបណាមួយដែលអាចការពារសុខភាពរបស់គាត់អោយល្អប្រសើរ និងមានប្រភពចំណីអាហារនិងទឹក សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ពួកគាត់បានរកឃើញសណ្ឋានដីចំនួនបួនដែលប្រមូលផ្តុំនូវកំលាំងធាតុចក្រវាឡនិងឋានសួគ៌ ហើយវាគឺជាទីតាំងដែលល្អបំផុតសម្រាប់ការតាំងអាស្រ័យស្នាក់នៅសម្រាប់ប្រជាជនក៏ដូចជាការរកស៊ីជាដើម ព្រោះវានឹងនាំអោយកកើតមាននូវសុខភាពល្អបរិបូរណ៍ និងទ្រព្យសម្បត្តិ។ សណ្ឋានដីដែលប្រមូលផ្តុំនូវកំលាំងធាតុទាំងនោះរួមមាន៖១. អណ្តើកខ្មៅ ៖ ប្រមូលផ្តុំនៅភាគខាងជើង ជាអ្នកការពារអោយផុតពីគ្រោះថ្នាក់២. ខ្លាស ៖ ប្រមូលផ្តុំនៅភាគខាងលិច ជាអ្នករកនិងការពារសុខភាព៣. មយូរ៉ា/ហង្សក្រហម ៖ ប្រមូលផ្តុំនៅភាគខាងត្បូង ជាអ្នកប្រមូលនិងការពារឋាមពលល្អមិនអោយចេញក្រៅ៤. នាគបៃតង ៖ ប្រមូលផ្តុំនៅភាគខាងកើត ជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ សម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងត្បូង (ដូចនៅក្នុងរូប) ដូច្នេះ– អណ្តើកខ្មៅជាអ្នកការពារ គឺភ្នំនៅខាងក្រោយ– នាគបៃតងជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ គឺនៅខាងឆ្វេង– ខ្លាសជាអ្នកអ្នកស្វែងរកនិងការពារសុខភាព គឺនៅខាងស្តាំ– មយូរ៉ា/ហង្សក្រហមដែលជាអ្នកប្រមូលនិងការពារឋាមពលល្អ គឺនៅរានមុខផ្ទះ បើអ្នកមិនមានផ្ទះឬដីដែលបែរមុខទៅទិសខាងត្បូង ឬមិនមានភ្នំនៅខាងក្រោយទេ អ្នកត្រូវលៃយ៉ាងម៉េចអោយមានចំនុចដូចខាងក្រោម៖– ទីតាំងខាងឆ្វេងត្រូវខ្ពស់ជាងខាងស្តាំនៃផ្ទះ (ដើមឈើ ដំបូល…)– ទីលានមុខផ្ទះមិនត្រូវធំពេកនោះទេ លៃអោយសមល្មមនឹងតួផ្ទះ និងមិនត្រូវមានអ្វីមកបាំងមុខផ្ទះឡើយ (ដើមឈើធំឬបង្គោលភ្លើង..)– ទីតាំងខាងក្រោយត្រូវអោយខ្ពស់ជាងគេដាច់ខាត (អគារខ្ពស់សមល្មម ដំបូល ឬដើមឈើ..) ទាំងនេះគឺជាវិធីសាស្ត្រល្អមួយដែលអ្នករកស៊ីអចលនទ្រព្យគាត់កំពុងធ្វើនិងឃោសនា ហើយបន្ទាប់ពីចេះមេរៀននេះហើយអ្នកលែងចាញ់បោកគេទៀតហើយ។ សំនួរល្បងប្រាជ្ញា…

មេរៀនទី ៥៖ ធាតុល្អនិងធាតុមិនល្អ

មេរៀនទី ៥៖ ធាតុល្អនិងធាតុមិនល្អ

សណ្ឋានដីឬទីតាំងរបស់ផ្ទះរបស់អ្នក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើហុងស៊ុយ។ វាអាចបង្កើត ឬប្រមូលកំលាំងធាតុពីចក្រវាឡបានពីរប្រភេទគឺ សាឈី(Sha Qi) និងសឹងឈី(Sheng Qi)។ – សាឈី(Sha Qi)គឺជាកំលាំងធាតុមិនល្អ– សឹងឈី(Sheng Qi)គឺជាកំលាំងធាតុល្អ ជាទូទៅយើងត្រូវការសឹងឈីអោយវាចូលមកនៅគ្រប់ទីកន្លែងនៃផ្ទះរបស់យើង ដើម្បីបង្កើនហុងស៊ុយដល់អ្នកដែលរស់នៅក្នុងផ្ទះ ជាពិសេសម្ចាស់ផ្ទះ។ សឹងឈីកើតមាននៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ តែបើខ្យល់បក់ខ្លាំងពេកនោះវាក៏មិនមានធាតុល្អបានដែរ ព្រោះកំលាំងខ្យល់បានបក់ផាត់ធាតុល្អទៅអស់។ បុរាណចិនគេបានចងក្រងជាតម្រាថា៖– ខ្យល់ផាត់ធាតុល្អ រីឯទឹកជាអ្នកប្រមូលផ្តុំធាតុល្អ– បើកន្លែងណាដែលទីធ្លាបើកធំទូលាយពេក នោះយើងនឹងមិនអាចប្រមូលកំលាំងធាតុល្អៗបានទេ។– បើមានជញ្ជាំង ឬដើមឈើធំៗបាំងខ្យល់ជិតឈឹង នោះកំលាំងធាតុល្អក៏ត្រូវបានបាំងមិនអោយចូលមកដែរ។– បើមានដំបូលស្រួច ដើមឈើ ផ្លូវបុកចំ ឬសសរភ្លើង បាញ់មកឬចំមុខផ្ទះយើង វាហាក់ដូចជាគេតម្រង់ធាតុអាក្រក់មកផ្ទះយើងអញ្ចឹងដែរ។ ចង់ដឹងបន្ថែមនោះ សូមរង់ចាំតាមដានមេរៀនបន្តបន្ទាប់ទៀតក្នុងជំពូកហុងស៊ុយក្រៅផ្ទះ។ រួមគ្នាប្រឆាំងនឹងការចម្លងសំណេរដើម! រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

មេរៀនទី៤៖ ពណ៌ និងរាងរូបសញ្ញាឬវត្ថុតាំង

មេរៀនទី៤៖ ពណ៌ និងរាងរូបសញ្ញាឬវត្ថុតាំង

ដូចដែលយើងបានដឹងពីមេរៀនមុនៗរួចមកហើយ អំពីទិស ធាតុរបស់ទិស និងឋាមពលរបស់ចក្រវាឡ្ ឥឡូវយើងរៀនអំពីពណ៌របស់ធាតុនិមួយៗវិញម្តង។ ទិសនិមួយមានធាតុរបស់វា ហើយដើម្បីជួយលើកឋាមពលធាតុទាំងនោះយើងគប្បីតាំងរូបឬពណ៌ដែលដែលជួយដល់ធាតុនោះ។ ឧទាហរណ៍ទិសខាងត្បូងមានធាតុភ្លើង ដូច្នេះដើម្បីជួយដល់ធាតុខាងត្បូងយើងត្រូវដាក់ធាតុឈើ និងធាតុភ្លើងខ្លួនឯង ដែលធាតុឈើមានពណ៌បៃតង​ និងធាតុភ្លើងមានពណ៌ក្រហម ទឹកក្រូច ស្វាយ ឬផ្កាឈូក។ (តែឆ្នាំនេះកុំបំប៉នធាតុភ្លើងអី ព្រោះវាតារាជម្ងឺ) រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀនទី​ ៣៖ ទិស ធាតុ និងឋាមពល

មិនឆ្ងាយពីមេរៀនមុនៗទេ ក្នុងមេរៀនទី៣នេះ យើងសិក្សាបន្ថែមទៅលើទិសទាំង៨ និងឋាមពលចក្រក្រវាឡដែលយើងអាចទាញមកប្រើដើម្បីពង្រឹងដួងរាសីរបស់យើងបាន។ ក្នុងទិសនិមួយៗមានកម្លាំងឋាមពលចក្រវាឡផ្សេងៗគ្នា ដោយផ្អែកលើមេរៀនទី២ដែលនិយាយអំពីទិស។ ឧទាហរណ៍៖ ទិសខាងត្បូងឈៀងកើត មានធាតុឈើ ហើយឋាមពលចក្រវាឡគឺបង្កើនទ្រព្យ។ ដូច្នេះ ដើម្បីពង្រឹងឬទាញឋាមពលអោយកាន់តែខ្លាំងយើងត្រូវបន្ថែមធាតុឈើអោយវា និងបន្ថែមធាតុទឹក ព្រោះទឹកបង្កើតឈើ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀនទី​ ២៖ ទិសទាំង៨ និងធាតុរបស់ទិស

នៅទូទាំងសកលលោក គេមានចែកទិសជា៨ ហើយតាមក្បួនហុងស៊ុយ ទិសទាំង៨នោះមានធាតុរៀងៗខ្លួន។ ត្បូង (ធាតុភ្លើង) គិតចាប់ពីអង្សារ ១៥៧,៥ រហូតដល់ ២០២,៥ត្បូងឈៀងលិច (ធាតុដី) គិតចាប់ពីអង្សារ ២០២,៥ រហូតដល់ ២៤៧,៥លិច (ធាតុមាស) គិតចាប់ពីអង្សារ ២៤៧,៥ រហូតដល់ ២៩២,៥ជើងឈៀងលិច (ធាតុមាស) គិតចាប់ពីអង្សារ ២៩២,៥ រហូតដល់ ៣៣៧,៥ជើង (ធាតុទឹក) គិតចាប់ពីអង្សារ ៣៣៧,៥ រហូតដល់ ២២,៥ជើងឈៀងកើត (ធាតុដី) គិតចាប់ពីអង្សារ ២២,៥ រហូតដល់ ៦៧,៥កើត (ធាតុឈើ) គិតចាប់ពីអង្សារ ៦៧,៥ រហូតដល់ ១១២,៥ត្បូងឈាងកើត (ធាតុឈើ) គិតចាប់ពីអង្សារ ១១២,៥ រហូតដល់ ១៥៧,៥ ដើម្បីវាស់ស្ទង់ដឹងទិសផ្ទះរបស់អ្នក អ្នកត្រូវ៖១. ទាញយកកម្មវិធីត្រីវិស័យដែលប្រាប់អង្សារច្បាស់លាស់(degree)២. ឈរអោយចំកណ្តាលផ្ទះ រួចបើកកម្មវិធីត្រីវិស័យខាងលើមកប្រើ ដើម្បីដឹងថាទិសណាចាប់ពីចំណុចណាដល់ចំនុចណា នោះអ្នកនឹងដឹងថាកន្លែងណានៃផ្ទះរបស់អ្នកមានធាតុអ្វី ដូចដែលអ្នកបានរៀនមេរៀនទីមួយ អំពីធាតុ រួចមកហើយ…

មេរៀនទី១៖ ធាតុទាំងប្រាំ

មេរៀនទី១៖ ធាតុទាំងប្រាំ

ក្នុងក្បួនហុងស៊ុយ គេមានចែកធាតុជាប្រាំ គឺ៖១. ធាតុភ្លើង២. ធាតុដី៣. ធាតុមាស(ឬដែក)៤. ធាតុទឹក៥. ធាតុឈើ ធាតុទាំងប្រាំមានឥទ្ធិពលបង្កើតឬជួយគ្នាជាវដ្ត(រង្វង់) ដូចតទៅ៖– ធាតុភ្លើង បង្កើតឬជួយ ធាតុដី– ធាតុដី បង្កើតឬជួយ ធាតុមាស– ធាតុមាស បង្កើតឬជួយ ធាតុទឹក– ធាតុទឹក បង្កើតឬជួយ ធាតុឈើ– ធាតុឈើ បង្កើតឬជួយ ធាតុភ្លើង ហើយធាតុទាំងក៏អាចបង្ក្រាបគ្នាផងដែរដូចជា៖– ធាតុភ្លើង បង្ក្រាប ធាតុមាស(ឬដែក)– ធាតុដី បង្ក្រាប ធាតុទឹក– ធាតុមាស(ឬដែក) បង្ក្រាប ធាតុឈើ– ធាតុទឹក បង្ក្រាប ធាតុភ្លើង– ធាតុឈើ បង្ក្រាប ធាតុដី ធាតុទាំងប្រាំនេះ គឺជាមូលដ្ឋានដំបូងបំផុត ដើម្បីជាគ្រឹះទៅមេរៀនក្រោយៗទៀត។ សូមបងប្អូនមើលអោយយល់ និងចាំ! រក្សាសិទ្ធដោយ រៀនហុងស៊ុយ #learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

ការផ្សំផ្គុំគូតាមបែបហុងស៊ុយ និងបុរាណខ្មែរ

តារាងផ្សំផ្គុំគូ ធាតុដែលអាចជួយគ្នា៖ ១. ធាតុមាសឬដែកចម្រើនទឹក ២. ធាតុទឹកចម្រើនឈើ ៣. ធាតុឈើចម្រើនភ្លើង ៤. ធាតុភ្លើងចម្រើនដី ៥. ធាតុដីចម្រើនមាសឬដែក ក្នុងការផ្សំផ្គុំឆ្នាំនិមួយៗ ត្រូវបានដកស្រង់ពីក្បួនតម្រាចិន និងខ្មែរ។ ចំនុចទីមួយកំណត់ត្រាក្បួនហុងស៊ុយចិន ចំនុចទីពីរកំណត់ត្រាក្បួនខ្មែរ។ ឧទាហរណ៍៖ ការផ្សំផ្គុំឆ្នាំជូត និងឆ្លូវ ១. បើតាមកំណត់ត្រាក្បួនហុងស៊ុយចិន គឺជាគូដែលមានសុភមង្គល និងស្ថិតស្ថេរ ២. បើតាមកំណត់ត្រាក្បួនខ្មែរ គឺជាគូដែលមានពង្សសម្បត្តិជារាជគ្រូ ឆ្នាំជូត (ធាតុទឹក ពង្សទេព្តាប្រុស)ឆ្លូវ (ធាតុដី ពង្សមនុស្សប្រុស)ខាល (ធាតុឈើ ពង្សយក្សស្រី)ថោះ (ធាតុឈើ ពង្សមនុស្សស្រី)រោង (ធាតុមាស ពង្សទេព្តាប្រុស)ម៉្សាញ់ (ធាតុភ្លើង ពង្សមនុស្សប្រុស)មមី (ធាតុភ្លើង ពង្សទេព្តាស្រី)មមែ (ធាតុមាស ពង្សទេព្តាស្រី)វក (ធាតុដែក ពង្សយក្សប្រុស)រកា (ធាតុដែក ពង្សយក្សប្រុស)ច (ធាតុដី ពង្សយក្សស្រី)កុរ (ធាតុទឹក ពង្សមនុស្សស្រី) ជូត (ធាតុទឹក ពង្សទេព្តាប្រុស)សមគ្នា សម្បត្តិអ្នកជំនួញសុភមង្គល…

ហុងស៊ុយសំរាប់សមាជិកក្នុងគ្រួសារ

នៅក្នុងផ្ទះតែមួយ ឬការរកស៊ីជាមួយគ្នា គឺដូចជាការជិះទូកតែមួយជាមួយគ្នាដូច្នេះដែរ! ដូច្នេះការយកមនុស្សមកជិះទូកជាមួយគ្នាមិនមែនជាការពិបាកនោះទេ តែការរកមនុស្សដែលជួយចូកជួយចែវគ្នាគឺជាការពិបាក។ ជាក់ស្តែងក្នុងក្បួនហុងស៊ុយរបស់ចិន គេមើលឆ្នាំកំណើតរបស់សមាជិកម្នាក់ៗ ដើម្បីរកអ្នកដែលមានង៉ូវហេងជួយចូកជួយចែវគ្នា។ ចិនសែនៅស្រុកចិន ថៃ និងសាំងហ្គាពួរ គេយកថ្លៃខ្ពស់ណាស់ក្នុងការមើលឆ្នាំរបស់សមាជិកគ្រួសារ ឬការរកស៊ីជាមួយគ្នានេះ។ ជាសំណាង លោកអាចារ្យខ្វិតបាននាំក្បួននេះមកចែករំលែកដល់ប្រិយមិត្តអ្នកអាន ដើម្បីយល់ដឹងទាំងអស់គ្នា ដោយមិនគិតថ្លៃ។ សូមមានជំនឿ ប្រកបដោយការពិចារណា

ធាតុហុងស៊ុយរបស់អាជីវកម្ម

នៅក្នុងហុងស៊ុយ រាល់អាជីវកម្ម ស្លាកយីហោ រូបសញ្ញាពាណិជ្ជកម្ម និងពណ៌តែងមានទំនាក់ទំនងទៅនឹងភាពជោគជ័យនៃអាជីវកម្ម។ ទាំងនេះ ក៏សុទ្ធតែមានទំនាក់ទំនងនឹងធាតុហុងស៊ុយទាំង៥ ទឹក ឈើ ភ្លើង ដី និងលោហៈផងដែរ។ នៅក្នុងក្បួនតម្រារបស់ចិន មនុស្សដែលខ្សោយ ឬខ្វះធាតុឈើ តែងតម្រូវអោយបំពេញធាតុឈើ និងធាតុទឹក ព្រោះទឹកបង្កើតឈើ។ ម៉្យាងវិញទៀត សម្រាប់មនុស្សដែលមានធាតុឈើខ្លាំងវិញ គឺតម្រូវអោយបំពេញធាតុដី ព្រោះដីជាទ្រព្យសម្បត្តិរបស់ឈើ។ ខាងក្រោមនេះគឺជាបញ្ជីឧស្សាហកម្ម ឬអាជីវកម្មដែលចែកតាមធាតុហុងស៊ុយនិមួយៗ៖ ឧស្សហកម្មដែលមានធាតុភ្លើងសិប្បកម្មដោយដៃ ចិត្តវិទ្យា សិល្បៈករ អ្នករចនាហ្គ្រាហ្វិក កុំព្យូទ័រ អេឡិចត្រូនិច ទូរស័ព្ទ អ្នកកែរសម្ជស្ស ប្រេងសាំង អ្នកចម្រៀង អ្នករាំ តារាសម្តែង សិប្បកម្មថង់ប្លាស្ទិក លក់ភេសជ្ជៈក្តៅ អាហារដ្ឋាន ចុងភៅ ថាមពល កាំជ្រួច គីមី ភាពយន្ត បោះពុម្ភ ផលិតឬលក់សុរា ឡាស៊ែរ អំពូលភ្លើង ថតរូប និងអ្វីៗដែលប្រើប្រាស់ ឬផលិត ភ្លើង អគ្គិសនី និងកំដៅ ឧស្សហកម្មដែលមានធាតុលោហៈហិរញ្ញវត្ថុ…