ជំនៀងផ្ទះ ឬទីជូអៀរ

មានគេនិយាយថា ឆ្នាំខ្លះត្រូវប្រើជំនៀងផ្ទះ ឬទីជូអៀរ ពណ៌នេះ ផលិតអំពីនេះ ឆ្នាំខ្លះទៀតត្រូវប្រើ ពណ៌នោះ ផលិតអំពីនោះអញ្ចឹងទៅ.. ចុះបើមួយឆ្នាំប្តូរម្តងដូចគេថាមែន… ជំនៀងផ្ទះយើងហត់រាល់ឆ្នាំហើយអញ្ចឹង? នៅមិនទាន់អស់ចិត្តផង គេបង្ខំអោយប្តូរផ្ទះបាត់!​  អ្នកទិញសុទ្ធតែឈើប្រណិត ចុះបើមួយឆ្នាំប្តូរម្តង គេយកទៅចោលឯណា? បើដឹងប្រាប់ខ្ញុំផង…​ សម្រាប់ខ្ញុំ មតិខាងលើ គឺជាយុទ្ធសាស្ត្រធ្វើជំនួញសុទ្ធសាធ ដើម្បីលក់ទីជូអៀរដាច់! ការរៀបចំទីជូអៀរ ឬជំនៀងផ្ទះ គឺធ្វើតាមលទ្ធភាពនិងជំនឿរបស់យើង ហើយក៏មិនត្រូវប្តូរញឹកញាប់ពេកដែរ បើវាមិនខូចឬបាក់បែកទេ។ តែមានចំនុចមួយចំនួនដែលត្រូវពិចារណានោះ គឺទីតាំងដែលត្រូវដាក់។ ១. បែរមុខទីជូអៀរ អោយចំនឹងមាត់ទ្វាចូលផ្ទះ ដើម្បីអោយបារមីឃើញនូវអ្វីដែលប្រុងនឹងចូលមក២. ប្រភេទ និងពណ៌ គួរអោយត្រូវតាមតំបន់នៃផ្ទះ ដែលបានបង្ហាញនៅមេរៀនទី៣ និងទី៤៣. រក្សាអនាម័យ និងសម្អាតអោយបានជាប្រចាំ៤. មិនត្រូវដាក់របស់អ្វីមួយពីលើដាច់ខាត ដូចជា ក្រណាត់ តុ ទូ..៥. គោរពប្រណិបត្តិជាប្រចាំដើម្បីសម្តែងការដឹងគុណ និងរាប់អាន សូមអធ្យាស្រ័យ បើអត្ថបទនេះប៉ះពាល់ដល់អ្នកលក់ជំនៀងផ្ទះ ឬទីជូអៀរ! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

កាត់ឆុង ឬស៊យ ដោយខ្លួនឯង

ធ្វើម៉េចបានដឹងថារាសីរបស់យើងកំពុងតែដាក់? ធ្លាប់មានអារម្មណ៍ថា រឿងមិនគួរកើតហេតុអ្វីបានជាវាកើតទេ? ប្រយ័ត្នកាន់តែខ្លាំងកាន់តែខាតបង់.. បន្តិចមិនស្រួលខ្លួន.. បន្តិចមុតដៃរបួសជើង.. ធ្វើការត្រូវគេស្តីបន្ទោស.. រាប់រយមុខទៀត.. ជួនកាលសឹងតែលែងហ៊ានចេញពីផ្ទះទៀត.. ទាំងនេះគឺបណ្តាលមកពីរាសីរបស់យើងកំពុងដាក់ ឬឆុងជាមួយនឹងអ្វីមួយដែលយើងមិនបានចាប់អារម្មណ៍។ ដើម្បីកាត់ស៊យ តាមក្បួនខ្មែរគេទៅស្រោចទឹករំដោះគ្រោះ.. តែយើងអាចប្រើក្បួនហុងស៊ុយចិនបានដោយខ្លួនឯង។១. អំបីលគ្រួសមួយក្តាប់ណែន២. ស្លឹកក្រូចថ្លុង ឬស្លឹកក្រូចសើច ឬស្លឹកទទឹម(បើបានស្លឹកក្រូចថ្លុងគឺវិសេសជាងគេ)៣. ទឹកមួយធុងធំសម្រាប់ងូត លាយអំបិលគ្រួស និងស្លឹកក្រូចថ្លុងទៅក្នុងទឹកកូរអោយសព្វ រួចយកមកងូត កុំចាក់លឿនពេក។ ចាក់ពីក្បាលមកបន្តិចម្តងៗ ហើយបួងសួងថា សូមអោយអស់ស៊យ អពលាភ គ្រោះចង្រៃទាំងបំបាលម៉ានទៅអោយអស់តាមទឹកហ្នឹងទៅ សូត្រដដែលៗរហូតអស់ទឹក។ ពេលអស់ទឹកហើយកុំទាន់អាលងូតទឹកសាបភ្លាមៗអី ទុកប្រហែល៥ទៅ១០នាទីសិនទើបងូតទឹកសាបលាងជាតិអំបិលចេញ ជាការស្រេច។ វិធីនេះអាចជួយលោកអ្នកអោយរួចផុតពីការឆុងផ្សេងៗបានមួយរយៈ បើមានប៉ះពារជាមួយការឆុងអីផ្សេងៗទៀត បន្តធ្វើបែបនេះទៀតបាន។ ប្រសិទ្ធិភាព៩០%! រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

ការផ្សំផ្គុំគូតាមបែបហុងស៊ុយ និងបុរាណខ្មែរ

តារាងផ្សំផ្គុំគូ ធាតុដែលអាចជួយគ្នា៖ ១. ធាតុមាសឬដែកចម្រើនទឹក ២. ធាតុទឹកចម្រើនឈើ ៣. ធាតុឈើចម្រើនភ្លើង ៤. ធាតុភ្លើងចម្រើនដី ៥. ធាតុដីចម្រើនមាសឬដែក ក្នុងការផ្សំផ្គុំឆ្នាំនិមួយៗ ត្រូវបានដកស្រង់ពីក្បួនតម្រាចិន និងខ្មែរ។ ចំនុចទីមួយកំណត់ត្រាក្បួនហុងស៊ុយចិន ចំនុចទីពីរកំណត់ត្រាក្បួនខ្មែរ។ ឧទាហរណ៍៖ ការផ្សំផ្គុំឆ្នាំជូត និងឆ្លូវ ១. បើតាមកំណត់ត្រាក្បួនហុងស៊ុយចិន គឺជាគូដែលមានសុភមង្គល និងស្ថិតស្ថេរ ២. បើតាមកំណត់ត្រាក្បួនខ្មែរ គឺជាគូដែលមានពង្សសម្បត្តិជារាជគ្រូ ឆ្នាំជូត (ធាតុទឹក ពង្សទេព្តាប្រុស)ឆ្លូវ (ធាតុដី ពង្សមនុស្សប្រុស)ខាល (ធាតុឈើ ពង្សយក្សស្រី)ថោះ (ធាតុឈើ ពង្សមនុស្សស្រី)រោង (ធាតុមាស ពង្សទេព្តាប្រុស)ម៉្សាញ់ (ធាតុភ្លើង ពង្សមនុស្សប្រុស)មមី (ធាតុភ្លើង ពង្សទេព្តាស្រី)មមែ (ធាតុមាស ពង្សទេព្តាស្រី)វក (ធាតុដែក ពង្សយក្សប្រុស)រកា (ធាតុដែក ពង្សយក្សប្រុស)ច (ធាតុដី ពង្សយក្សស្រី)កុរ (ធាតុទឹក ពង្សមនុស្សស្រី) ជូត (ធាតុទឹក ពង្សទេព្តាប្រុស)សមគ្នា សម្បត្តិអ្នកជំនួញសុភមង្គល…

ហុងស៊ុយសំរាប់សមាជិកក្នុងគ្រួសារ

នៅក្នុងផ្ទះតែមួយ ឬការរកស៊ីជាមួយគ្នា គឺដូចជាការជិះទូកតែមួយជាមួយគ្នាដូច្នេះដែរ! ដូច្នេះការយកមនុស្សមកជិះទូកជាមួយគ្នាមិនមែនជាការពិបាកនោះទេ តែការរកមនុស្សដែលជួយចូកជួយចែវគ្នាគឺជាការពិបាក។ ជាក់ស្តែងក្នុងក្បួនហុងស៊ុយរបស់ចិន គេមើលឆ្នាំកំណើតរបស់សមាជិកម្នាក់ៗ ដើម្បីរកអ្នកដែលមានង៉ូវហេងជួយចូកជួយចែវគ្នា។ ចិនសែនៅស្រុកចិន ថៃ និងសាំងហ្គាពួរ គេយកថ្លៃខ្ពស់ណាស់ក្នុងការមើលឆ្នាំរបស់សមាជិកគ្រួសារ ឬការរកស៊ីជាមួយគ្នានេះ។ ជាសំណាង លោកអាចារ្យខ្វិតបាននាំក្បួននេះមកចែករំលែកដល់ប្រិយមិត្តអ្នកអាន ដើម្បីយល់ដឹងទាំងអស់គ្នា ដោយមិនគិតថ្លៃ។ សូមមានជំនឿ ប្រកបដោយការពិចារណា

ធាតុហុងស៊ុយរបស់អាជីវកម្ម

នៅក្នុងហុងស៊ុយ រាល់អាជីវកម្ម ស្លាកយីហោ រូបសញ្ញាពាណិជ្ជកម្ម និងពណ៌តែងមានទំនាក់ទំនងទៅនឹងភាពជោគជ័យនៃអាជីវកម្ម។ ទាំងនេះ ក៏សុទ្ធតែមានទំនាក់ទំនងនឹងធាតុហុងស៊ុយទាំង៥ ទឹក ឈើ ភ្លើង ដី និងលោហៈផងដែរ។ នៅក្នុងក្បួនតម្រារបស់ចិន មនុស្សដែលខ្សោយ ឬខ្វះធាតុឈើ តែងតម្រូវអោយបំពេញធាតុឈើ និងធាតុទឹក ព្រោះទឹកបង្កើតឈើ។ ម៉្យាងវិញទៀត សម្រាប់មនុស្សដែលមានធាតុឈើខ្លាំងវិញ គឺតម្រូវអោយបំពេញធាតុដី ព្រោះដីជាទ្រព្យសម្បត្តិរបស់ឈើ។ ខាងក្រោមនេះគឺជាបញ្ជីឧស្សាហកម្ម ឬអាជីវកម្មដែលចែកតាមធាតុហុងស៊ុយនិមួយៗ៖ ឧស្សហកម្មដែលមានធាតុភ្លើងសិប្បកម្មដោយដៃ ចិត្តវិទ្យា សិល្បៈករ អ្នករចនាហ្គ្រាហ្វិក កុំព្យូទ័រ អេឡិចត្រូនិច ទូរស័ព្ទ អ្នកកែរសម្ជស្ស ប្រេងសាំង អ្នកចម្រៀង អ្នករាំ តារាសម្តែង សិប្បកម្មថង់ប្លាស្ទិក លក់ភេសជ្ជៈក្តៅ អាហារដ្ឋាន ចុងភៅ ថាមពល កាំជ្រួច គីមី ភាពយន្ត បោះពុម្ភ ផលិតឬលក់សុរា ឡាស៊ែរ អំពូលភ្លើង ថតរូប និងអ្វីៗដែលប្រើប្រាស់ ឬផលិត ភ្លើង អគ្គិសនី និងកំដៅ ឧស្សហកម្មដែលមានធាតុលោហៈហិរញ្ញវត្ថុ…