លោកស្រីវេជ្ជបណ្ឌិតអាយុ៦០ឆ្នាំម្នាក់បានរៀបរាប់ពីអារម្មណ៍ពិតនៃការឆ្លងមេរោគ Covid-19
ឈឺបំពង់កដូចគេយកកាំបិតមកអារ ក ក្អក គ្រុនក្តៅ កំដៅកាន់តែឡើងក្តៅ… ទាំងនេះគឺជាអ្វីដែលលោកស្រីវេជ្ជបណ្ឌិតអាយុ ៦០ឆ្នាំម្នាក់បានស៊ូទ្រាំក្នុងមួយសប្តាហ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី។ លោកស្រីវេជ្ជបណ្ឌិត Clare Gerada អាយុ ៦០ ឆ្នាំជាគ្រូពេទ្យប្រចាំគ្រួសារនៅក្រុងLambeth ភាគខាងលិចទីក្រុង London និងជាអតីតប្រធានមហាវិទ្យាល័យរ៉ូយ៉ាល់ជីភី បានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណាកាលពីសប្តាហ៍មុន។ ថ្មីៗនេះ អ្នកស្រីបានពណ៌នាលម្អិតពីអ្វីដែលគាត់បានឆ្លងកាត់នៅពេលឆ្លងវីរុស Covid-19 និងរបៀបដែលវីរុសវិវឌ្ឍន៍នៅក្នុងខ្លួន។ លោកស្រីវេជ្ជបណ្ឌិត Clare Gerada បាននិយាយថា “ដំបូងខ្ញុំគិតថានេះគ្រាន់តែជាជំងឺផ្ដាសាយធម្មតាដោយសារការធ្វើដំណើរច្រើនពេក។ កាលពី ៣ថ្ងៃមុនខ្ញុំបានជិះយន្តហោះត្រឡប់មកពីទីក្រុងញូវយ៉កដែលជាកន្លែងខ្ញុំចូលរួមសន្និសីទចិត្តសាស្ត្រនៅទីនោះ” ។ នៅពេលលោកស្រី Clare Gerada ទើបតែបានចាកចេញ ទីក្រុងញូវយ៉កត្រូវបានប្រកាសអាសន្នក្នុងការរាតត្បាត Covid-19 ។ ២ថ្ងៃក្រោយមកលោកស្រីចាប់ផ្តើមបង្ហាញរោគសញ្ញាអស់កម្លាំង និងក្អកស្ងួត។ ពេលដំបូងគាត់មានក្អកតិចតួច ដូច្នេះគាត់គិតថាគាត់មិនមានឆ្លងមេរោគថ្មីនោះទេ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ បំពង់ករបស់គាត់ចាប់ផ្តើមឈឺយ៉ាងខ្លាំង ហើយការឈឺចាប់នោះហាក់បីដូចគេយកកាំបិតមកអារ។ ពេលនោះហើយ គឺជាពេលដែលខ្ញុំគិតថាខ្ញុំឆ្លងវីរុសកូរ៉ូណា ព្រោះបំពង់ករបស់ខ្ញុំឈឺដូចយកកាំបិតអារ ហើយសីតុណ្ហភាពក្នុងខ្លួនរបស់ខ្ញុំកើនឡើងយ៉ាងលឿន។ ខ្ញុំដឹងភ្លាមថា វាជាមេរោគកូរ៉ូណា ព្រោះខ្ញុំមិនងាយឈឺ ហើយរដូវជំងឺផ្តាសាយក៏បានកន្លងផុតទៅហើយ។ រោគសញ្ញាទាំងនេះច្បាស់លាស់ និងវិវឌ្ឍន៍លឿនជាងជំងឺផ្តាសាយធម្មតា។ ក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានរោគសញ្ញាដំបូង លោកស្រី…