បាបេមបា
បាបេមបា គឺជាក្រុមជនជាតិភាគតិចមួយនៅអាហ្វ្រិក ដែលមានទំនៀមទម្លាប់ដ៏ល្អមួយក្នុងការដាក់ពិន័យអ្នកដែលបានធ្វើខុស។ នៅពេលដែលមានអ្នកណាម្នាក់ធ្វើខុសអ្វីមួយ គេយកបុគ្គលនោះទៅកណ្តាលភូមិ ហើយប្រជាជនគ្រប់គ្នាទាំងចាស់ទាំងក្មេងផ្អាកធ្វើការងារទាំងអស់ ហើយទៅឈរព័ទ្ធជុំវិញជននោះ និងនាំគ្នារំលឹកនូវអំពើល្អទាំងឡាយដែលគាត់បានសាងកន្លងមកម្តងម្នាក់ៗ។ តាមទម្លាប់គេនឹងបន្តធ្វើបែបនេះរហូតដល់អស់មានអ្វីដែលគួររំលឹក (ជាទូទៅ២ទៅ៤ថ្ងៃ)។ បន្ទាប់ពីគាត់ទទួលកំហុសនិងសន្យាកែខ្លួនហើយ គេក៏ប្រារព្ធពិធីស្វាគមន៍បុគ្គលនោះចូលភូមិវិញ។ ប្រភពដើម៖ Contact, The First Four Minutes by Leonard Sunin