មនុស្សគ្រប់គ្នាតែងមានបញ្ហាក្នុងជីវិតរបស់ខ្លួន
រឿងខ្លី៖ មនុស្សគ្រប់គ្នាតែងមានបញ្ហាក្នុងជីវិតរបស់ខ្លួន មានយុវជនអាយុ២៤ឆ្នាំម្នាក់មើលទៅក្រៅបង្អួចរថភ្លើង ហើយស្រែកថា៖ ប៉ា.. មើលនោះ.. ដើមឈើទៅនៅពីក្រោយយើងវិញហើយ! ឪពុករបស់ក្មេងនោះញញឹម ខណៈដែលមានគូស្នេហ៍មួយគូអង្គុយនៅជិត ហើយកំពុងមើលយុវជនដែលមានចរិកដូចក្មេងដ៏គួរឲ្យអាណិតនោះ។ បន្តិចក្រោយមក យុវជននោះក៏ស្រែកទៀតថា៖ ប៉ា.. មើលពពកកំពុងតែរត់តាមយើងហើយ! គូស្នេហ៍មួយគូនោះទប់ចិត្តមិនបាន ក៏និយាយទៅកាន់បុរសដែលជាឪពុកថា៖ ហេតុអ្វីក៏លោកអ៊ុំមិនយកកូនប្រុសទៅពេទ្យល្អណាមួយទៅ? បុរសចំណាស់នោះក៏បានតបវិញថា៖ ខ្ញុំបាននាំទៅហើយ.. យើងទើបតែត្រឡប់មកពីពេទ្យតើ.. កូនប្រុសរបស់ខ្ញុំងងឹតភ្នែកពីកំណើត ហើយគាត់ទើបនឹងមើលឃើញថ្ងៃនេះទេ! ។ មនុស្សយើងម្នាក់ៗនៅលើលោកនេះ តែងមានបញ្ហារៀងៗខ្លន។ កុំវាយតម្លៃគេមុននឹងស្គាល់ជននោះឲ្យសោះ ព្រោះភាពពិតអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល៕