នៅក្នុងផ្ទះតែមួយ ឬការរកស៊ីជាមួយគ្នា គឺដូចជាការជិះទូកតែមួយជាមួយគ្នាដូច្នេះដែរ! ដូច្នេះការយកមនុស្សមកជិះទូកជាមួយគ្នាមិនមែនជាការពិបាកនោះទេ តែការរកមនុស្សដែលជួយចូកជួយចែវគ្នាគឺជាការពិបាក។ ជាក់ស្តែងក្នុងក្បួនហុងស៊ុយរបស់ចិន គេមើលឆ្នាំកំណើតរបស់សមាជិកម្នាក់ៗ ដើម្បីរកអ្នកដែលមានង៉ូវហេងជួយចូកជួយចែវគ្នា។ ចិនសែនៅស្រុកចិន ថៃ និងសាំងហ្គាពួរ គេយកថ្លៃខ្ពស់ណាស់ក្នុងការមើលឆ្នាំរបស់សមាជិកគ្រួសារ ឬការរកស៊ីជាមួយគ្នានេះ។ ជាសំណាង លោកអាចារ្យខ្វិតបាននាំក្បួននេះមកចែករំលែកដល់ប្រិយមិត្តអ្នកអាន ដើម្បីយល់ដឹងទាំងអស់គ្នា ដោយមិនគិតថ្លៃ។
សូមមានជំនឿ ប្រកបដោយការពិចារណា