នៅក្នុងហុងស៊ុយ រាល់អាជីវកម្ម ស្លាកយីហោ រូបសញ្ញាពាណិជ្ជកម្ម និងពណ៌តែងមានទំនាក់ទំនងទៅនឹងភាពជោគជ័យនៃអាជីវកម្ម។ ទាំងនេះ ក៏សុទ្ធតែមានទំនាក់ទំនងនឹងធាតុហុងស៊ុយទាំង៥ ទឹក ឈើ ភ្លើង ដី និងលោហៈផងដែរ។
នៅក្នុងក្បួនតម្រារបស់ចិន មនុស្សដែលខ្សោយ ឬខ្វះធាតុឈើ តែងតម្រូវអោយបំពេញធាតុឈើ និងធាតុទឹក ព្រោះទឹកបង្កើតឈើ។ ម៉្យាងវិញទៀត សម្រាប់មនុស្សដែលមានធាតុឈើខ្លាំងវិញ គឺតម្រូវអោយបំពេញធាតុដី ព្រោះដីជាទ្រព្យសម្បត្តិរបស់ឈើ។
ខាងក្រោមនេះគឺជាបញ្ជីឧស្សាហកម្ម ឬអាជីវកម្មដែលចែកតាមធាតុហុងស៊ុយនិមួយៗ៖
- ឧស្សហកម្មដែលមានធាតុភ្លើង
សិប្បកម្មដោយដៃ ចិត្តវិទ្យា សិល្បៈករ អ្នករចនាហ្គ្រាហ្វិក កុំព្យូទ័រ អេឡិចត្រូនិច ទូរស័ព្ទ អ្នកកែរសម្ជស្ស ប្រេងសាំង អ្នកចម្រៀង អ្នករាំ តារាសម្តែង សិប្បកម្មថង់ប្លាស្ទិក លក់ភេសជ្ជៈក្តៅ អាហារដ្ឋាន ចុងភៅ ថាមពល កាំជ្រួច គីមី ភាពយន្ត បោះពុម្ភ ផលិតឬលក់សុរា ឡាស៊ែរ អំពូលភ្លើង ថតរូប និងអ្វីៗដែលប្រើប្រាស់ ឬផលិត ភ្លើង អគ្គិសនី និងកំដៅ - ឧស្សហកម្មដែលមានធាតុលោហៈ
ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង មាស ម៉ាស៊ីន រុករករ៉ែ ផលិតយានយន្ត សោរ គ្រឿងបន្លាស់ កញ្ចក់ គណនេយ្យ សវនកម្ម ទាហាន នគរបាល សន្តិសុខ អ្នកប្រមូលបំណុល ហាងបញ្ចាំ វិស្វករ ជាងដែក ហាងលក់គ្រឿងបន្លាស់ និងកិច្ចការនានាដែលពឹងអាស្រ័យទៅលើដែកលោហៈ ឬលុយកាក់ - ឧស្សហកម្មដែលមានធាតុឈើ
វប្បធម៌ អ្នកនិពន្ធសៀវភៅ អ្នកសារព័ត៌មាន បណ្ណារក្ស គ្រូបង្រៀន កិច្ចការពាក់ព័ន្ធនឹងការអប់រំ ជាងឈើ អ្នករៀបសួន លក់ផ្កា ធ្វើក្រដាស ពេទ្យ អ្នកលក់គ្រឿងសង្ហារឹមធ្វើពីឈើ ក្រណាត់ បណ្ណាគារ បុគ្គលិករាជការស៊ីវិល ផលិតផលរក្សាសុខភាព គិលានុបដ្ឋាយិការ ជាងដេរឬលក់វាំងនន សម្ភារៈផ្គត់ផ្គង់ការិយាល័យ - ឧស្សហកម្មដែលមានធាតុទឹក
អាជីវកម្មដែលអាចចល័តបាន ដំណើរកំសាន្ត ទ័ពជើងទឹក ហាងស្ប៉ា អ្នកពន្លត់អគ្គិភ័យ ហាងចិញ្ចឹមត្រី ភេសជ្ជៈត្រជាក់ៗ ទឹកសណ្តែក អ្នកកីឡា អ្នកលេងសៀក អ្នកការសែត គ្រូបង្ហាត់ហែលទឹក ក្រុមហ៊ុនសម្អាត កាស៊ីណូ ជួលទូក ហាងអាហារ លក់រាយ ភាគហ៊ុន របស់ត្រជាក់ឬក្លាសេដូចជាការ៉េម.. ម៉ាស៊ីនត្រជាក់ ទូរទឹកកក រថយន្តឈ្នួលដឹកអ្នកដំណើរ និងអ្វីៗដែលពាក់ព័ន្ធនឹងទឹកឬប្រើទឹក - ឧស្សហកម្មដែលមានធាតុដី
អចលនទ្រព្យ ស្ថាបត្យកម្ម សំណង់ ហាងចិញ្ចឹមសត្វ ឃ្លាំងទំនិញ ហាងបញ្ចាំ សម្ភារៈសំណង់ ចាក់ដី កែរច្នៃវត្ថុប្រើឡើងវិញ ស្មូនរូប និងកិច្ចការនានាដែលពាក់ព័ន្ធនឹងដី ថ្ម ឬជាប់នឹងដី
ពណ៌ហុងស៊ុយតាមធាតុ៖
- ធាតុភ្លើង៖ ក្រហម ទឹកក្រូច ផ្កាឈូក ស្វាយ
- ធាតុដី៖ ត្នោត លឿង គគី
- ធាតុឈើ៖ បៃតង
- ធាតុទឹក៖ ខៀវ ខ្មៅ ប្រផេះ
- ធាតុលោហៈ(មាស និងដែក) ៖ ស
ទម្រង់ហុងស៊ុយតាមធាតុ៖
- ធាតុភ្លើង៖ ត្រីកោណ អ្វីៗដែលមានជ្រុងស្រួច
- ធាតុឈើ៖ ចតុកោណ វែង ស្តើង
- ធាតុទឹក៖ រលក ក្រញ៉ាញ់
- ធាតុលោហៈ(មាស និងដែក)៖ មូល
- ធាតុដី៖ ការ៉េ
បើអ្នកបូកចំនុចទាំងនេះបញ្ចូលគ្នា នោះអាជីវកម្មរបស់អ្នកនឹងកាន់តែរីកចម្រើន។ តែមិនមែនបញ្ចូលគ្នាហើយ ដាក់នៅក្នុងបន្ទប់នោះទេ អ្នកត្រូវយកវាទៅប្រើក្នុងយុទ្ធនាការទីផ្សាក្នុងសារធារណៈ ដើម្បីទាញប្រយោជន៍ពីវា។