តាមហោរាសាស្ត្ររបស់ចិន គេប្រើទ្រឹស្តីសមតុល្យនៃធាតុទាំងប្រាំរបស់យីង-យ៉ាង (陰陽 Ying-Yang) ដែលមានធាតុលោហៈ(ដែក មាស) ធាតុទឹក ធាតុឈើ ធាតុភ្លើង និងធាតុដី ដើម្បីទស្សទាយមើលអំពីអនាគតរបស់របស់យើង។ ខុសពីក្បួនហោរាសាស្ត្រផ្សេងៗ ក្បួននេះមិនបានប្រាប់អំពីអត្តចរិតរបស់មនុស្ស ឬទំនាក់ទំនងជាមួយអ្នកដទៃឡើយ តែវានឹងប្រាប់អំពីអាថ៌កំបាំងរបស់អ្នកដែលមិនធ្លាប់ដឹងពីមុនមក។ អាថ៌កំបាំងទាំងបីនោះមាន៖
១. ជោគជាតារាសីឡើងនិងចុះសម្រាប់ជីវិតរបស់អ្នក – ជាតារាងប្រាប់អំពីពេលវេលាដែលរាសីរបស់អ្នកនឹងឡើង ឬធ្លាក់ចុះតាមដំណើរជីវិតនិងអាយុរបស់អ្នក។
២. ធាតុសំណាងរបស់អ្នក – ធាតុសំណាង គឺជាធាតុដែលខ្លួនអ្នកត្រូវការ បើអ្នកមានធាតុទាំងអស់សមតុល្យគ្នា នោះអ្នកនឹងមានសំណាងលើសលប់។
៣. ការណែនាំបន្ថែមលើធាតុសំណាងរបស់អ្នក ដើម្បីបង្កើនសំណាងនៅក្នុងជីវិត – ជាការណែនាំ ដើម្បីកែរាសីអោយមានលាភ។
ដើម្បីបើកនូវអាថ៌កំបាំងទាំងបីខាងលើនេះបាន យើងខ្ញុំត្រូវដឹងពីថ្ងៃខែឆ្នាំ និងម៉ោងកំណើតពិតប្រាកដដែលកើតចេញពីផ្ទៃម្តាយរបស់អ្នក ហើយបញ្ជូនទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ រៀនហុងស៊ុយ ជាមួយគ្នា នោះក្រុមការងារនឹងធ្វើការគុណគូ វិភាគ និងសរសេរជាលទ្ធផលសម្រាប់អ្នក។ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេល១សប្តាហ៍យ៉ាងយូរ អាស្រ័យទៅលើចំនួនប្រិយ៍មិត្តដែលបានផ្ញើទៅគាត់មុនៗ។
សូមអរគុណ!